Monday, May 20, 2024
spot_imgspot_imgspot_imgspot_img

Become a member

Get the best offers and updates relating to Liberty Case News.

― Advertisement ―

spot_img

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តសុខារាម ក្រុងឧដុង្គម៉ែជ័យ ចំណាយថវិកាសាងសង់ប្រមាណ៥០ម៉ឺនដុល្លារ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធនានាក្នុងវត្តសុខារាម ស្ថិតក្នុងភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវដាក់ឲ្យសម្ពោធនៅថ្ងៃនេះ...
Homeសង្គមមេព្រៃថា មិនចាប់យាយម៉ាប់ចាត់ការតាមច្បាប់ ព្រោះគ្មានការតដៃ ហើយសាច់សត្វទាំងនោះជាសត្វដែលមានដោយបង្គួរ ឬជាសត្វដែលមិនស្ថិតក្នុងជំពូកសត្វកម្រ

មេព្រៃថា មិនចាប់យាយម៉ាប់ចាត់ការតាមច្បាប់ ព្រោះគ្មានការតដៃ ហើយសាច់សត្វទាំងនោះជាសត្វដែលមានដោយបង្គួរ ឬជាសត្វដែលមិនស្ថិតក្នុងជំពូកសត្វកម្រ

បន្ទាប់ពីមានចម្ងល់ករណីមេព្រៃ មិនបញ្ជូនយាយម៉ាប់ទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមច្បាប់នោះក៏ព្រោះតែនិយាយម៉ាប់ មិនតដៃជាមួយសមត្ថកិច្ចហើយសាច់សត្វដែលរកឃើញនៅក្នុងរថយន្តនោះ មិនមែនជាប្រភេទសត្វកម្រនោះទេ។ ប៉ុន្តែករណីស្រដៀងគ្នានេះ គឺការចាប់រថយន្តដឹកឈើ២គ្រឿងនៅចំណុចអូរទេ កាល ពីប៉ុន្មានថ្ងៃមុនដោយលោកអភិបាលរងស្រុកពេជ្រាដា ក៏មិនឃើញចាប់បានអ្នកបើកបរ ឬជនសង្ស័យបញ្ជូនទៅសាលាដំបូងនោះដែរ?

កាលសប្តាហ៍មុន លោកអភិបាលរងស្រុកពេជ្រាដា បានបង្ហាញសាច់ដុំពីប្រតិបត្តិការ បង្ក្រាបអ្នកដឹកឈើបានរថយន្ត២គ្រឿង។ ចម្ងល់ពីបណ្ដារាស្ត្រខ្មែរនៅស្ទើរទូទាំងព្រះរាជាណាចក្រ ក៏ដូចជា នៅក្រៅប្រទេសថា ហេតុអ្វី បានជាលោកអភិបាលរងស្រុកមិនចាប់អ្នកបើកបរ ឬ ជនសង្ស័យនៃការជួញដូរឈើនេះ បញ្ជូនឲ្យតុលាការកាត់ទោសផងទៅ? ឬមួយក៏អ្នកបើកបររថយន្តដឹកឈើឬឈ្មួញឈើនោះរត់រួច? លោកអភិបាលរងចាប់មិនបានដោយប្រការណាមួយ? …ចាប់មិនបាន,វារត់រួច..? នោះជានីតិវិធីរបស់លោកអភិបាលរង អ៊ាន​ ស៊ាងអន លេងសៀកឆ្ពិនភ្នែកទេដឹង?ឬគួបផ្សំនឹងយុទ្ធសាស្ត្រ វ៉ៃស្មៅបង្អើលពស់…ទេដឹង..?

នោះគឺជាចម្ងល់មួយដែលគេជឿថា លោកអភិបាលរង ស្រុក អ៊ាន​ ស៊ាងអន អាចនឹងដោះស្រាយបានធូរល្ហុយ
ករណីមិនចាប់ ឬចាប់មិនបាន ឈ្មួញអ្នកបើកបររថយន្តដឹកឈើកាលពីថ្ងៃមុន។ ប្រភពខ្សឹបខ្សៀវថា អ្នកបើកបររថយន្ត ឬឈ្មួញជួញដូរឈើ ដែលស្ថិតក្នុងប្រតិបត្តិការ ដឹកនាំដោយ លោក អ៊ាន​ ស៊ាងអននោះឈ្មោះម៉េត មានរបររកស៊ីខុសច្បាប់នេះយូរហើយ។ រឿងនេះទុកឱ្យអ្នក វិភាគតាមតុកាហ្វេពិចារណាចុះ!

រឿងមួយទៀត ឯខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី៧ ឧសភា ក្រុមន្ត្រីបានមូលមតិគ្នារៀប ចំពិធីដុតបំផ្លាញចោលសាច់សត្វព្រៃដែលរឹបអូសបានពីយាយម៉ាប់ ។ យាយម៉ាប់គឺជាឈ្មួញសាច់សត្វព្រៃ និងម្ចាស់សិប្បកម្មឈើសញ្ជាតិខ្មែរដើមកំណើតយួន ល្បី ឈ្មោះម្នាក់នៅឃុំមេម៉ង់ ស្រុកកែវសីមា។ ក្នុងស្ថានភាពតាមប្រផាប់ចាប់ប្រភីងកាលពីព្រឹកថ្ងៃទី ៤ ឧសភា ក្រុមមន្ត្រីពីខណ្ឌបាលព្រៃឈើ បានឃាត់រថយន្ត យាយម៉ាប់ ដែលមានយាយម៉ាប់នៅក្នុងនោះ ដោយគេបានរកឃើញសាច់ជ្រូកព្រៃទម្ងន់ជាង២០ គីឡូក្រាម និងប្រមាចំនួន ២ក្បាលទម្ងន់ជាង៥គីឡូក្រាម ។ សមត្ថកិច្ចបានរឹបអូសសាច់សត្វព្រៃទាំងនោះរួមទាំងរថយន្តទុកជាវត្ថុតាងបទ ល្មើស តែយាយម៉ាប់ត្រូវបានគេលែងភ្លាមៗ ។

លោក សារូ រតនា នាយរងខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីថ្លែងថា សមត្ថកិច្ចពុំបានចាប់ខ្លួនយាយម៉ាប់ នោះទេ។ មិនបានចាប់ដោយថា គ្មានការតដៃ ហើយសាច់សត្វទាំងនោះជាប្រភេទសត្វដែលមានដោយបង្គួរឬជាសត្វដែលមិនស្ថិត នៅក្នុងជំពូកសត្វកម្រ។ យ៉ាងណាក៏ដោយលោកថា ជន ល្មើសនឹងត្រូវទទួលរងការផាកពិន័យចំនួន៣ដង នៃតម្លៃសាច់សត្វ។

នេះគឺជាចម្លើយច្បាស់ៗ មន្ត្រីរដ្ឋបាលព្រៃឈើដែលតបទៅនឹងចម្ងល់របស់មហាជនជុំវិញការមិនចាប់ខ្លួនយាយ ម៉ាប់ក្នុងបទល្មើសដឹកសាច់សត្វជាក់ស្ដែង។អំណឹះតទៅ គ្មានអ្វីជាចម្ងល់ទៀតទេ ដូច្នេះយាយម៉ាប់អាចបន្តដឹកសាច់សត្វជ្រូកព្រៃ (ជាប្រភេទសត្វមិនកម្រ) និងសត្វប្រមាបន្តទៀតបាន។ ដូច្នេះសូមមហាជន និងប្រជារាស្ត្រក្នុងនិងក្រៅប្រទេសជ្រាបតាមការគូរ។ ឯរឿងលោកម៉េត ឈ្មួញដឹកឈើ ជាមួយលោកអភិបាលរងស្រុកពេជ្រាដា រង់ចាំមើលការបកស្រាយ នាពេលអនាគត៕