Monday, May 20, 2024
spot_imgspot_imgspot_imgspot_img

Become a member

Get the best offers and updates relating to Liberty Case News.

― Advertisement ―

spot_img

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តសុខារាម ក្រុងឧដុង្គម៉ែជ័យ ចំណាយថវិកាសាងសង់ប្រមាណ៥០ម៉ឺនដុល្លារ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធនានាក្នុងវត្តសុខារាម ស្ថិតក្នុងភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវដាក់ឲ្យសម្ពោធនៅថ្ងៃនេះ...
Homeសង្គមក្មេងស្រីអាយុ១៥ឆ្នាំជិះម៉ូតូទៅបុកជាមួយរថយន្តបើកបរបញ្រ្ចាសទិសពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅលើផ្លូវលេខ៤៤

ក្មេងស្រីអាយុ១៥ឆ្នាំជិះម៉ូតូទៅបុកជាមួយរថយន្តបើកបរបញ្រ្ចាសទិសពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅលើផ្លូវលេខ៤៤

  ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងជ្រុលទៅបុកជាមួយរថយន្តដែលកំពុងបើកបរបញ្ច្រាសទិសចំពីមុខយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនឹងសមត្ថកិច្ច។

ហេតុការណ៍ម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យក្មេងស្រីអាយុ១៥ឆ្នាំស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៥៥នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខលេខ៤៤ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៨១-ទៅលេខ៨២ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

  នគរបាលស្រុកថ្ពងបានឱ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1J-1055 អ្នកបើកបរឈ្មោះ រិត ស្រីអូន ភេទស្រី អាយុ ១៥ ឆ្នាំ (មិនពាក់មួកសុវត្ថិភាពបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) រស់នៅភូមិកើតហេតុខាងលើ បានបើកបរម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅ ពីទិសកើតទៅទិសខាងលិច លុះពេលទៅដល់ចំណុចកើតហេតុខាងលើ បានឆ្លងចំណែកទ្រូងផ្លូវ ទៅបុកពីមុខរថយន្ត ១គ្រឿងម៉ាកសាំងយ៉ុង( SSANG YONG ISTANA)  ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2C-1097  អ្នកបើកបរឈ្មោះ  ម៉ុន ម៉ៅ  ភេទប្រុស អាយុ ៥២ ឆ្នាំ  រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបសត់ដំបង  ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ ឈ្មោះ( រិត ស្រីអូន ) នៅកន្លែងកើតហេតុតែម្តង។

នគរបាលស្រុកថ្ពងបានបន្តថាក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
  
ចំពោះវត្ថុតាង០២គ្រឿង ម៉ូតូនិងរថយន្ត ខាងលើ នគរបាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។
  
ចំណែកអ្នកបើករថយន្ត (មានឈ្មោះ ម៉ុន ម៉ៅ )នគរបាលជំនាញបានយកមកសួរនាំនៅ អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕