Monday, May 20, 2024
spot_imgspot_imgspot_imgspot_img

Become a member

Get the best offers and updates relating to Liberty Case News.

― Advertisement ―

spot_img

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តសុខារាម ក្រុងឧដុង្គម៉ែជ័យ ចំណាយថវិកាសាងសង់ប្រមាណ៥០ម៉ឺនដុល្លារ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធនានាក្នុងវត្តសុខារាម ស្ថិតក្នុងភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវដាក់ឲ្យសម្ពោធនៅថ្ងៃនេះ...
Homeសង្គមអគ្គិសនី ឃុន ចាន់ធារិទ្ធិ ស្រុកកំពង់សីលា ត្រូវអ្នកប្រើប្រាស់ថតវិក័យបត្របង់លុយថ្លៃភ្លើង ខុសប្រក្រតីបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក

អគ្គិសនី ឃុន ចាន់ធារិទ្ធិ ស្រុកកំពង់សីលា ត្រូវអ្នកប្រើប្រាស់ថតវិក័យបត្របង់លុយថ្លៃភ្លើង ខុសប្រក្រតីបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក

អគ្គិសនីក្រុមហ៊ុន ឃុន ចាន់ធារិទ្ធិ បានមកវិនិយោគ ប្រតិបត្តិការអាជីវកម្ម នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ធ្លាប់មានពលរដ្ឋអ្នកប្រើប្រាស់រិះគន់ករណីដាច់ចរន្ត ញឹក ញាប់ ហើយយូរម៉ោង តែតម្លៃវិក័យប័ត្របង់លុយថ្លៃភ្លើងប្រចាំខែ មិនសូវខុសគ្នាប៉ុន្មានទេដោតអាចនៅទទួល យកបាន។ តែចាប់ពីខែមករា ឆ្នាំ២០២៤នេះ វិក័យប័ត្របង់លុយថ្លៃភ្លើងចេះតែកើនឡើង រហូតដល់ដើមខែ ឧសភា ឆ្នាំ២០២៤នេះ ក៏មានបងប្អូនប្រជាពលរដ្ឋជា ច្រើនអ្នកប្រើប្រាស់ក្នុងឃុំកំពង់សិលា បានបញ្ចេញប្រតិកម្មចំពោះការកើនឡើងបន្ទប់ឈរនៃតម្លៃភ្លើងពីមួយខែ ទៅមួយខែ។

អតិថិជនអ្នកប្រើប្រាស់ភ្លើងក្រុមហ៊ុនខាងលើនេះ បានថត វិក័យប័ត្របង់លុយថ្លៃភ្លើងនោះបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បែបរិះគន់និងហួសចិត្តមិនដឹងទៅពឹងអ្នកណាឲ្យជួយដោះស្រាយ ឬពិនិត្យឲ្យបានច្បាស់លាស់ត្រឹមត្រូវទេ។ នៅក្នុងការបង្ហោះនោះដែរក៏មានបងប្អូនពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញអគ្គិសនី ជាច្រើនបានចូលទៅខំមិនលើកឡើងថា ពួកគាត់បានជួបបញ្ហាលុយថ្លៃបង់ភ្លើងឡើងដូចៗគ្នា,ខ្លះខំមិនបែបរិះគន់ខ្លះ,ខំមិនបែបហួសចិត្តថា បើក្នុងមួយខែថ្លៃលុយបង់ភ្លើងឡើង១ម៉ឺនរៀលអ្នកខ្លះឡើងដល់២០ម៉ឺនរៀល ក្នុងមួយខ្នងផ្ទះចុះប៉ុន្មានពាន់ខ្នងផ្ទះទៅក្នុងស្រុកកំពង់សិលា ហើយបញ្ហានេះកើតឡើងអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។

យោងលើវិក័យប័ត្រ បង់លុយថ្លៃភ្លើងដែលប្រជាពលរដ្ឋបង្ហោះលើបណ្ដាញសង្គមឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់។វិក័យបត្រខ្លះប្រើប្រាស់ក្នុងខែ ៤ អស់ ៦០ ម៉ឺនរៀល ឡើងមក ៨០ម៉ឺនរៀលជាង អ្នកខ្លះទៀតធ្លាប់ប្រើប្រាស់អស់៧០ម៉ឺនរៀលអី ឡើងដល់៩០ម៉ឺនជាងពិតជាគួរឆ្ងល់ណាស់។ ពលរដ្ឋអ្នកប្រើប្រាស់ចរន្តអគ្គិសនីបានលើកឡើងថា អាចមកពីម្ចាស់អគ្គិសនីកំពង់សិលា ប្រញាប់យកលុយទិញភ្នំមួយទៀត។

ប្រជាពលរដ្ឋរអ៊ូរទាំចំពោះបញ្ហានេះថា នៅរដូវប្រាំងភ្លើងប្រើមិនគ្រប់ ហើយអស់ថាមពលច្រើនទៀត។ ការចំណាយទៅលើការប្រើប្រាស់ភ្លើង មានការកើនឡើងទើបតែ២ដង។ អាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបញ្ហានេះបានដោយរុញឲ្យប្រជាពលរដ្ឋទៅសួរនាំក្រុម ហ៊ុនអគ្គិសនីដោយផ្ទាល់។ ក្រុមហ៊ុនអគ្គិសនីដាក់បន្ទុកទៅលើប្រជាពលរដ្ឋថាប្រើប្រាស់ច្រើនទើបបានអស់លុយច្រើន។ សម្រាប់ប្រជាពលរដ្ឋមើលឃើញថា សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមិនមានអ្វីថែមគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែហេតុអ្វីបានជាតម្លៃភ្លើងចេះទៅកើនឡើងមិនឈប់ឈរយ៉ាងដូច្នេះ?

ពាក់ព័ន្ធនិងបញ្ហាខាងលើ ក្រុមហ៊ុនអគ្គិសនី ឃុន ចាន់ធារិទ្ធិ ចេញសេចក្តីបំភ្លឺ តាមផេកផ្លូវការរបស់ អគ្គិសនីស្រុកកំពង់សីលា ឆ្លើយតបទៅកាន់ប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីវិញយ៉ាងដូច្ឆេះថា ខាងខ្ញុំបានចុះពិនិត្យ មើលជាច្រើនដងមកហើយ ហើយខាងខ្ញុំក៏មិនមានអីនិយាយច្រើនដែល មានតែសំណូមពរឲ្យអ្នកប្រើប្រាស់ទិញកុងទ័រដែលគិតថា ត្រឹមត្រូវយកមកដាក់ប្រើប្រាស់ខ្លួនឯង បើយើងពិតជាមិនបានប្រើច្រើនចិង យើងខ្លាចអីនិងទិញយកមកប្រើ,រៀននិយាយស្ដីឲ្យសមរម្យផង៕