លោកអ្នកតែងបានអានកាសែតឧត្តមគតិខ្មែរតាំងពីអំឡុងដើមទសវត្សរ៍ទី៩០ដ៏មានប្រជាប្រិយភាព។ ឥឡូវនេះ ឧត្តមគតិខ្មែរ ប្រតិស្ថានជាថ្មីឡើងវិញ ប្រកួតប្រជែងជាមួយបណ្តាញព័ត៌មានអេឡិចត្រូនិកជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្រាប់ឧត្តមគតិខ្មែរនៅពេលនេះ ក៏មិនខុសអ្វីនឹងឧត្តមគតិខ្មែរកាលពីជាង៣០ឆ្នាំមុននោះដែរ។ អ្វីៗ ឧត្តមគតិខ្មែរខិតខំប្រឹងប្រែងដើម្បីបម្រើមិត្តអ្នកអានក្នុងផលប្រយោជន៍ជាតិ និងប្រជាជន។ តាំងពីដើមរៀងមក ឧត្តមគតិខ្មែរឆ្លង់កាត់ឧបសគ្គព្យុះភ្លៀងរាប់ម៉ឺនជំពូក មានទាំងកម្សត់ព្រាត់ប្រាស់រហូតដល់បាត់បង់អាយុជីវិតសហសេវិករបស់ខ្លួន ទៀត។ យ៉ាងណាក៏ដោយ ឧត្តមគតិខ្មែរនៅតែមិនចុះញ៉មចំពោះឧបសគ្គទាំងនោះ បើទោះបីជាពេលខ្លះត្រូវប្រឈមនឹងហានិភ័យផ្នែកហិរញ្ញវត្ថុរហូតដល់ត្រូវសម្រាកការបោះពុម្ពផ្សាយមួយរយៈពេលក៏ដោយ ។ ឥឡូវនេះ គេហទំព័រឧត្តមគតិខ្មែរ បាននិងកំពុងប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនឡើងវិញ ដើម្បីបម្រើមិត្តអ្នកអានក្នុងបុព្វហេតុផលប្រយោជន៍ជាតិ និងប្រជាជន។ ឧត្តមគតិខ្មែររំពឹងថា នឹងទទួលបានការគាំទ្រពីមិត្តអ្នកអានដូចអ្វីដែលមិត្តអ្នកអានបានគាំទ្រឧត្តមគតិខ្មែរកាលពីអតីតកាលយ៉ាងដូច្នោះដែរ ៕ សូមអរគុណ
Contact us: [email protected]
© Developed by: Hplus Group