Monday, May 20, 2024
spot_imgspot_imgspot_imgspot_img

Become a member

Get the best offers and updates relating to Liberty Case News.

― Advertisement ―

spot_img

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងច្បារមន ធ្វើការសំណូមពរដល់ អាជ្ញាធរនិងជំនាញ ពិសេសក្រុមហ៊ុនទឹកស្អាតក្នុងខេត្តកំពង់ស្ពឺជួយពិនិត្យទឹកល្អក់ផង

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ និងភូមិមុខខេត្ត សង្កាត់រកាធំ ក្នុងក្រុងច្បារមនទាំងមូលធ្វើការ ស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញជួយពិនិត្យមើលក្រុមហ៊ុនទឹកស្អាតនៅក្រុងច្បារមនផង ដោយសារតែ បើកមកទឹកល្អក់វល់។ បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទឹកមានសភាពល្អក់ កខ្វក់នេះតាំងពីយប់ថ្ងៃទី១៩ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ នៅតែល្អក់កខ្វក់ដដែលពេលដែលគាត់បើកទឹកប្រើប្រាស់។ ដោយមើលឃើញពីសភាពទឹកល្អក់ កខ្វក់នេះ ពួកគាត់មានការងឿងឆ្ងល់ហេតុអ្វីបានជាទឹកស្អាត...
Homeសង្គមចាប់បុរសពីរនាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ នៅស្រុកអូរយ៉ាដាវ

ចាប់បុរសពីរនាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី÷កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២១ និង១១នាទី កម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវ បានចុះល្បាតនៅចំនុច ឃុំយ៉ាទុង បានជួប និងឃាត់មុខសញ្ញាជនសង្ស័យ ចំនួន០២នាក់ ដែលកំពុងជិះម៉ូតូ។ បន្ទាប់ពីកម្លាំងជំនាញបានឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញម្ស៉ៅក្រាមសថ្លា សង្ស័យថ្នាំញៀន(០១កញ្ចប់ធំល្មម) និងថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានអោយដឹងថា កម្លាំងបានឃាត់ខ្លួនជនសង្ស័យ៖
១. ឈ្មោះ រចំ ខឿន ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិច្រាយ
២. ឈ្មោះ រចំ សឹង ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិច្រាយ អ្នកទាំងពីរមានទីលំនៅភូមិទេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

វត្ថុតាងដែលដកហូតបានរួមមាន៖
-ម្ស៉ៅក្រាមពណ៍សរ ០១កញ្ចប់ធំល្មម (សង្ស័យថ្នាំញៀន)និងថង់សំរាប់ច្រកថ្នាំមួយចំនួន
-ស្នាប់ដៃចំនួនមួយ
-ប្រាក់ ចំនួន៤៣,០០០៛
-ម៉ូតូ ម៉ាក់អ៉ីចស៉ីនធ័រ០១ គ្រឿងពណ៌ ខៀវ ស្លាក់លេខគ្មាន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកអូរយ៉ាដាវ ដើម្បីបង្កសំណុំរឿង តាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ៕