Monday, June 3, 2024
spot_imgspot_imgspot_imgspot_img

Become a member

Get the best offers and updates relating to Liberty Case News.

― Advertisement ―

spot_img

អាជ្ញាធរមូលដ្ឋានភូមិ,ឃុំត្រពាំងក្រញូងទួលស្គាល់ថា មានទីតាំងផលិតបារី គ្រាដែលចៅហ្វាយស្រុកត្រាំកក់ថាអត់មានទេ

ប្រជាពលរដ្ឋជាកម្មករ,ប្រធានភូមិ,មេឃុំ..បានដឹងអំពីករណីទីតាំងផលិតបុរីមួយកន្លែងនៅភូមិបុស្សតាផង់ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ប៉ុន្តែលោកអភិបាលស្រុកត្រាំកក់បានអះអាងថា មិនមានទីតាំងផលិតបារីនៅក្នុងមូលដ្ឋានខាងលើនេះទេ ស្របពេលដែលមានប្រភពបញ្ជាក់ថា ចៅហ្វាយស្រុកត្រាំកក់បានសុំការអនុញ្ញាត ដើម្បីចូលទៅពិនិត្យមើលទីតាំងផលិតបារីនោះ ប៉ុន្តែមិនត្រូវបានអនុញ្ញាតទេ។ ប្រភពរាយការណ៍ថា ទីតាំងផលិតបារី មិនច្បាស់ម៉ាកសញ្ញា ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោកមេភូមិឱ្យដឹងថា ពលរដ្ឋក្នុងភូមិរបស់គាត់បានធ្វើការនៅក្នុងទីតាំងផលិតបារីខាង លើចំនួន ៤នាក់ ដោយនៅធ្វើការនៅក្នុងរោងចក្រនោះជាប្រចាំ,គេមិនអោយចេញទេ។ លោកមេភូមិបានឲ្យដឹងថា ទីតាំងខាងលើនៅផ្ទៃដីទំហំប្រហែល៧ហិតា។...
Homeព័ត៌មានអន្តរជាតិលោក Blinken ថ្លែងថា ចិនជួយបញ្ឆេះការគំរាមកំហែងរុស្ស៊ីទៅលើអ៊ុយក្រែន

លោក Blinken ថ្លែងថា ចិនជួយបញ្ឆេះការគំរាមកំហែងរុស្ស៊ីទៅលើអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានថា ក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការ ប្រសិនបើចិនមិនបញ្ឈប់ការផ្គត់ផ្គង់រុស្ស៊ីជាមួយវត្ថុធាតុផ្សំនៅក្នុងការវាយប្រហារទៅលើអ៊ុយក្រែនទេនោះ ។

ថ្លែងទៅកាន់ BBC នៅទីក្រុងប៉េកាំង ប្រមុខការទូតរបស់សហរដ្ឋអាមេរិកបានថ្លែងថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សមភាគីចិនថា ពួកគេកំពុង “ជួយបញ្ឆេះដ៏ធំបំផុតដល់ការគំរាមកំហែង” សន្តិសុខអឺរ៉ុបចាប់តាំងពីសង្គ្រាមត្រជាក់មក។

លោកមិនបានថ្លែនទេថាតើវិធានការអ្វីសហរដ្ឋអាមេរិចបានត្រៀមរៀបចំអនុវត្តនោះឡើយ។

ប៉ុន្តែលោក Blinken ក៏បានឃើញផងដែរ អំពីការរីកចម្រើននៅត្រង់ចំណុចខ្លះ។

លោកលើកទឹកចិត្តទីក្រុងប៉េកាំងឲ្យពន្លឿនការបញ្ឈប់ផ្គត់ផ្គង់ថ្នាំពេទ្យ ហ្វេនតានីល (fentanyl) ទៅកាន់ទឹកដីអាមេរិក។

ជាគោលការណ៍, ចិននៅតែជាប្រភពនាំថ្នាំពេទ្យហ្វេនតានីល ទៅកាន់អាមេរិក ហើយដែលសេតវិមានលើកឡើងថាកំពុងបណ្ដាលឱ្យមានហានិភ័យសុខភាពសាធារណៈនៅទូទាំងប្រទេសនោះ ។

លោក Blinken បានបញ្ជាក់ពីអារម្មណ៍ផងថា ទីក្រុងប៉េកាំង អាចដើរតួនាទី ស្ថាបនាមួយនៅតំបន់មជ្ឈឹមបូព៌ា, ដោយគូសសំដៅប្រទេសចិនប្រើឥទ្ធិពលទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ដើម្បីជំរុញប្រឆាំងកុំឱ្យកើនឡើងថែមទៀតនៅក្នុងការប្រឈមមុខអ៊ីរ៉ុងជាមួយអ៊ីស្រាអែល ។

ដំណើរទស្សនកិច្ច – លើកទី ២ ក្នុងរយៈពេល១០ ខែធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken – ទម្រង់ទាំងឡាយមានផ្នែកខ្លះមានការកើនឡើងយ៉ាងសំខាន់នៅក្នុងកិច្ចពិភាក្សានិងការទូតរវាងគួប្រជែងមហាអំណាចទាំងនេះ បន្ទាប់ពីពួកគេប៉ុនប៉ងដាក់ទំនាក់ទំនងស្ថិតនៅក្នុងភាពក្រឡាប់ចាក់ ក្រោយអំឡុងពេលតានតឹងយ៉ាងខ្លាំងកាលពីឆ្នាំមុន។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំងបានជាប់គាំងដោយសារចិនបានទាមទារកោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូង ហើយអាមេរិកបានហាមឃាត់ការនាំចេញបច្ចេកវិទ្យាទំនើប ។ ពួកគេបែកបាក់គ្នាបន្ថែមទៀតនៅក្នុងការបង្ហោះប៉េងប៉ោងចារកម្មកាលពីខែកុម្ភៈកន្លងទៅ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយ ដែលអាចបង្ខំឲ្យ tik tok គ្រប់គ្រងដោយចិនលក់ App វីដេអូដ៏មានប្រជាប្រិយខ្លាំងនោះឬត្រូវបានរារាំងនៅសហរដ្ឋអាមេរិក ជាអ្វីដែលលោក Blinken មុននេះបានលើកឡើងថា មិនបានយកមកនិយាយនៅក្នុងជំនួបជាមួយប្រធានាធិបតីចិនស៊ី ជីងពីង នោះឡើយ។

ប្រធានាធិបតីស៊ី ដែលបានជួបជាមួយលោក Blinken កាលពីរសៀលថ្ងៃសុក្រ (26/4/2024) នៅទីក្រុងប៉េកាំងបានយល់ស្របថា ភាគីទាំងពីរបានធ្វើឲ្យមានការរីកចម្រើនជាវិជ្ជមានខ្លះ ចាប់តាំងពីលោកបានជួបសមភាគីសហរដ្ឋអាមេរិកប្រធានាធិបតី Joe Biden ខែវិច្ឆិកានោះរួចមក។

លោកប្រធានាធិបតីចិនបានបន្ថែមថា ប្រទេសទាំងពីរ គួរតែជាដៃគូ, មិនគួរជាសត្រូវឡើយ, ហើយថា ប្រសិនបើអាមេរិកទទួលយកទស្សនៈវិជ្ជមានចំពោះការអភិវឌ្ឍរបស់ប្រទេសចិននោះ, ទំនាក់ទំនងអាចមានស្ថិរភាពយ៉ាងពិតប្រាកដ, ទទួលបានការល្អប្រសើរ ហើយនិងឆ្ពោះទៅមុខ៕ ប្រែសម្រួលដោយថាច់យ៉ាត